វគ្គបណ្តុះបណ្តាលបន្តស្តីពី ការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (SARMIS) ជូនដល់រដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកជលគិរី
នាព្រឹកថ្ងៃសុក្រ ៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋបាលឃុំកំពង់អុស, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានរៀបចំបើកវគ្គបណ្តុះបណ្តាលបន្តស្តីពី ការធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បតិ្តរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (SARMIS) ជូនដល់រដ្ឋបាលស្រុក និងគ្រប់ឃុំ ក្នុងស្រុកជលគិរី ក្រោមអធិបតីភាព លោក ហ៊ិន សុវ៉ាន់នី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក យន់ ចំរើន អភិបាលរងស្រុកជលគិរី ព្រមទាំងមានការចូលរួមពីតំណាងរដ្ឋបាលស្រុក, តំណាងរដ្ឋបាលឃុំ និងជំនួយការហិរញ្ញវត្ថុឃុំ នៃស្រុកជលគិរី និងមន្រ្តីជំនាញ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើង ក្នុងគោលបំណងជំរុញការកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់អាជ្ញាធរកាន់កាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមានប្រសិទ្ធភាព ច្បាស់លាស់ និងត្រឹមត្រូវ ស្របតាមនីតិវិធី។
ព័ត៌មានទាក់ទង